កម្មកររែងត្បូងយោងដីគ្រួស | ជ្រមុលជ្រមោះត្រាំជ្រោះភក់ | |
កាយដីរែងថ្មឥតទ្រមក់ | នឿយហត់ភ្នែកល្អក់ក៏នៅខំ | ។ |
យូរៗជួបគ្រួសគ្រាប់បវរ | ចិត្តរំភើបអរញញឹមផ្សំ | |
ជួនរែងរាប់ថ្ងៃខ្លួនឈរត្រាំ | ទឹកថ្លុកដីជ្រាំមិនបានអ្វី | ។ |
ដូចមនុស្សប្រឹងប្រែងស្វែងមិត្តល្អ | យ៉ាកដូចរែងថ្មរកត្បូងឆ្នៃ | |
មិត្តល្អក្រជួបប្រទះក្រៃ | ជយយឆ្នែជីវិតអោយក្សេមក្សាន្ត | ។ |
រែងត្បូងដូចរែងភ័ព្វសំណាង | អំពើល្អស្អាងយ៉ាងកល្យាណ | |
ព្យាយាមព្រឹកល្ងាចមិនមានខាន | ក្រឃើញថ្កើងថ្កានស្ថានសម្រេច | ។ |
បើសិនខ្វះស៊ូខើចព្យាយាម | ម៉្លេះជីវិតក្រៀមខ្លោចម៉ដ្ឋខ្ទេច | |
ទំរាំប្រទះភ័ព្វរំលេច | ពណ្ណរាយដូចពេជ្រនាំខ្លួនថ្កើង | ។ |
អ្នកស្រី កែវ ច័ន្ទបូរណ៍
0 comments:
Post a Comment