ខ្ញុំស្រឡាញ់ខ្មែរដក់ជាប់ចិត្ត | ដក់ក្នុងគំនិតគិតគ្រប់គ្រា | |
ជនជាតិខ្ញុំខ្មែររស់វេទនា | រស់ច្រើនរងារគ្មានគេដឹង | ។ |
ឯពួកបរទេសគេមិនខ្វល់ | គេគ្មានអំពល់ឱ្យខ្មែរខឹង | |
គេចាក់គេចុចចំណុចហ្នឹង | ឱ្យអស់ព្រលឹងយើងជាខ្មែរ | ។ |
ខ្មែរក្រោកឈ្ងោកមើលប្រវត្តិសាស្ត្រ | ឈឹចិត្តខ្លាំងណាស់កេរពុកម៉ែ | |
ពួកយើងដែលធ្លាប់ខ្លាំងពូកែ | ឥឡូវស្រាប់តែមួយក្រវិច | ។ |
បើយើងលែងគិតអាណិតជាតិ | បើយើងភ្លាត់ស្នៀតហើយភ្លាំងភ្លេច | |
បរទេសរង់ចាំតែក្រញិច | បរទេសប្រើល្បិចក្តេចត្រួយអស់ | ។ |
ស្នេហ៍ជាតិមិនមែនស្នេហ៍តែលុយ | ពុករលួយស្អុយខ្មែរក្រៀមក្រោះ | |
ជាតិត្រូវលិចលុងរាស្ត្រត្រូវខ្សោះ | និយាយដោយស្មោះតាមប្រវត្តិ | ។ |
ណុប ច័ន្ទតារា
0 comments:
Post a Comment