| មនុស្សម្នាក្នុងលោកតែងធ្វើបុណ្យ | រំលែកដោះកុនទុក្ខសត្វលោក |  | 
| ធ្វើបុណ្យបានបុណ្យមានជ័យជោគ | ទាំងក្នុងផ្លូវលោកផ្លូវសាសនា | ។  | 
| អ្នកខ្លះធ្វើតិចបានបុណ្យច្រើន | បុណ្យដែលចម្រើនពីអាត្មា  |  | 
| ស្មោះដូចជាទុគ្គ-តកុមារ | ធ្វើតាមចិន្តាសទ្ធាមាន | ។  | 
| កុំឡើយធ្វើបុណ្យបង្ខំចិត្ត | ធ្វើតាមគំនិតតាមធនធាន  |  | 
| ធ្វើបុណ្យរំលែកជួយដាក់ទាន | ទៅតាមយើងមានកុំបង្ខំ | ។  | 
| ទានដែលអ្នកធ្វើដោយស្មោះស | គឺពិតជាល្អហើយសក្តិសម  |  | 
| ទាននោះជាបុណ្យមិនលាយឡំ | បុណ្យតូចបុណ្យធំដូចតែគ្នា | ។  | 
| ដូច្នេះខ្មែរអើយខំធ្វើបុណ្យ | តិចតួចមិនធ្ងន់ផុតកម្មពៀរ  |  | 
| ចេះជួយរំលែកចែកគ្រប់គ្រា | គ្រប់ពេលវេលាកុំភ្លេចបុណ្យ | ។ | 
ណុប ច័ន្ទតារា
 
 


0 comments:
Post a Comment