| ស្មេរខ្លះនិពន្ធស្នេហ៍បាលី | គិតថាប្រពៃល្អខ្ពង់ខ្ពស់ | |
| ប្រើពាក្យខ្មែរងាយលាយចម្រុះ | គិតថាស្រកយសអស់តម្លៃ | ។ |
| ភ្លេចគិតហើយឬថាភាសា | បាលីសាស្ត្រាខ្មែរបានខ្ចី | |
| មកពីស្រុកគេយូរមកអី | បើប្រើបាលីយើងត្រូវប្រែ | ។ |
| ហេតុម្តេចទម្លាប់ជំទើតជើង | បរទេសលើកឡើងខ្ពស់ម៉្លេះទេ | |
| រួចជាន់បង្អាប់ភាពជាខ្មែរ | ភាសាស្រុកស្រែពុកម៉ែប្រៀន? | |
| ភាសាខ្មែររាយងាយស្រួលស្តាប់ | អ្នកស្រុកអានគាប់មិនយ៉ាករៀន | |
| មិនបាច់រត់ស្វែងបណ្ឌិតស្មៀន | ជយយបកស្រាយប្រៀនពន្យល់ន័យ | ។ |
| ភាសាតាដូនផ្ញើកូនចៅ | ម្តេចជាន់លិចទៅទាបស្មើដី | |
| ពាក្យខ្មែររាយតួសមប្រពៃ | ស្តាប់យល់អស់ន័យម្តេចថាអន់? | |
អ្នកស្រី កែវ ច័ន្ទបូរណ៍

0 comments:
Post a Comment