ក្រុមហ៊ុនភាពយន្តមួយនោះចង់ថតរឿង ថាងចេងចម្លងធម៌ ក៏បិទប្រកាសជូនដំណឹង ឱ្យ យុវជនប្រុស-
ស្រីចូលរួមធ្វើតេស្ត ដើម្បីដើរតួតាមលក្ខណសម្បត្តិរៀងៗខ្លួន ។ យុវជនម្នាក់ បន្ទាប់ពីទៅធ្វើតេស្តអស់
មួយព្រឹក ត្រឡប់មកដល់ផ្ទះវិញ មិត្តភក្តិសួរ៖
-ធ្វើតេស្តជាប់ទេ ?
-ជាប់ !
-គេឱ្យដើរតួអី ?
-តួព្រះគ្រូថាងចេង !
-អស្ចារ្យមែនទែន ។ ឯងមានសំណាងខ្ពស់ណាស់ មិនត្រឹមតែធ្វើតេស្តជាប់ប៉ុណ្ណោះ ទេ ថែមទាំងបាន
ដើរតួសំខាន់ជាងគេក្នុងសាច់រឿងទៀត ។
-ប៉ុន្តែគ្នាអត់ចង់ដើរតួព្រះគ្រូថាងចេង ទាល់តែសោះ ។
-ម៉េចអ៊ីចឹង ?
-តួនោះគ្នាមិនបានបញ្ចោញចរិតលក្ខណៈកំណើតរបស់ខ្លួន ។ ព្រះគ្រូថាងចេងស្រគត់ស្រគំ មួយថ្ងៃៗ
គិតតែ “នមោតស្ស” ហើយថែមទាំងត្រូវពួកព្រាយបិសាចចង់ស៊ីសាច់ទៀត ។
-អ៊ីចឹងឯងចង់ដើរតួស៊ុនអ៊ូខុង ប្រយុទ្ធជាមួយព្រាយបិសាចមែនទេ ?
-តួនោះក៏គ្នាមិនចង់ដែរ ។ ស៊ុនអ៊ូខុងហក់លោតគ្រប់ពេល ហើយថែមទាំងត្រូវលោកគ្រូប្រើ ឱ្យធ្វើនេះ
ធ្វើនោះមិនស្វាង, ជួនកាលផ្តេសផ្តាសបន្តិចបន្តួចត្រូវលោកគ្រូសូត្រគាថា បង្រួម កងរឹតក្បាលប្រកាច់
ប្រកិនស្រែកផ្តាំម៉ែ ។ តួរបៀបហ្នឹងគ្នាមិនត្រូវការទេ ។
-តួនេះមិនចង់ តួនោះមិនចង់ ចុះតួអីទៅ ដែលឯងយល់ថាត្រូវនឹងលក្ខណៈសម្បត្តិពីកំណើត របស់ឯង ?
-តួព្រាយបិសាច !
-ពុទ្ធោ ! ឯងឆ្កួតទេឬ ? ម៉េចស្រឡាញ់តួព្រាយបិសាចទៅវិញ? មានស្អីល្អទៅ ?
-ម៉េចថាមិនល្អ ? ព្រាយបិសាចបានស៊ីផឹកស្រវឹងឡូឡា បានកឹបកេង បានឆក់ប្លន់ បានរំលោភកូនប្រពន្ធ
គេ បានជិះជាន់អ្នកទន់ខ្សោយ ។ ព្រាយបិសាចបានចូលរួមគ្រប់ការ សប្បាយ បានច្រៀងរាំប្រកាច់ប្រកិន
វាល់ៗភ្លឺ ។ ព្រាយបិសាចហ៊ានកឹបកេងទ្រព្យសម្បត្តិរដ្ឋ ហ៊ានរំលោភច្បាប់រដ្ឋ ហ៊ានរំលោភយកដីសាធារ
ណៈ ហ៊ានកាប់ព្រៃលក់យកលុយ ដុល្លារ ទាំងបាច់ៗ សង់វីឡា ទិញឡានទំនើប ...។ ព្រាយបិសាចហ៊ាន
បណ្តោយឱ្យកូនប្រុសស្រី របស់ខ្លួនធ្វើព្រាយបិសាចតូចដើរបង្កបញ្ហាតាមផ្លូវសាធារណៈស្រេចតែចិត្ត ។
ព្រាយបិសាច បើត្រូវមហាជនរិះគន់ឆ្លើយវិញថា អញជាព្រាយបិសាច ទាល់តែព្រះឥន្ទឋានលើ ទើបមាន
សិទ្ធិរិះគន់អញ ។ ដូច្នេះឋានកណ្តាលទោះហួសចិត្តយ៉ាងណាក៏បានត្រឹមតែគ្រវីក្បាល ដក ដង្ហើមធំមើល
មុខគ្នាប៉ុណ្ណោះ ធ្វើអីវាកើត? ឯងគិតមើល ព្រាយបិសាចឡូយម៉្លឹងៗ ឱ្យគ្នា ដើរតួថាងចេងគិតតែ នមោត
0 comments:
Post a Comment