| សំដីដៀមដាមស្នាមកំហុស | ច្បាមច្បិចញិចទោសមិនអោយសល់ | |
| ពិតនាំប្រទុស្តល្អក់កខ្វល់ | គ្មានភាពកុសលជាញាតិផៅ | ។ |
| ពាក្យដៀលនាំខ្មាស់ត្មះនាំខឹង | ឌីដងគ្នាហ្នឹងញ៉ឹងភ្លើងក្តៅ | |
| មិនមែនបែបបទលោកប្រដៅ | សម្រាប់កែខ្លៅអោយផុតងប់ | ។ |
| បើចង់នាំគេអោយយល់ល្អ | ជ្រើសពាក្យបវរប៉ិនប្រសព្វ | |
| ប្រៀនដោយពាក្យពេចន៍ពិរោះគាប់ | ប្រមនឹងធម៌ស្ងប់ដណ្តប់មន្ត | ។ |
| វិន័យព្រមផ្សំនូវវិចារណ៍ | សតិប្រាជ្ញាភ្លឺពេកពន់ | |
| សំនួនវោហារក៏ទន់ភ្លន់ | មិនលែងមានមន្តអោយគេស្តាប់ | ។ |
| ពាក្យចាស់ពោលផ្តាំទឹកត្រជាក់ | ត្រីផ្តុំពួនលាក់អស់ទាំងទ័ព | |
| ពាក្យពេចន៍ទន់ភ្លន់ជាទម្លាប់ | នាំជោគជ័យភ័ព្វគាប់មិនលែង | ។ |
ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍

0 comments:
Post a Comment