| មុននឹងខ្ញុំគិតអាណិតជាតិ | ខ្ញុំសួរមិត្តញាតិគ្រប់ៗគ្នា | |
| ខ្ញុំត្រូវអាណិតខ្លួនសិនណា | ព្រោះនេះធម្មតាជារឿងពិត | ។ |
| ស្រឡាញ់ខ្លួនស្ងួនដល់គ្រួសារ | រស់មានវាសនាសាងជីវិត | |
| ទើបខ្ញុំអាចឈានជួយញាតិមិត្ត | ហើយចេះគូរគិតដល់ជាតិបាន | ។ |
| បើខ្ញុំស្រេកឃ្លានគ្មានអ្វីស៊ី | អារម្មណ៍វក់វីនៅក្នុងប្រាណ | |
| បំណងចង់ជួយត្រូវខកខាន | សូមញាតិសន្តានត្រូវពិចារណ៍ | ។ |
| បើចង់ឱ្យខ្មែរស្រឡាញ់ជាតិ | ស្រឡាញ់មិត្តញាតិនិងរដ្ឋា | |
| ដំបូងត្រូវតែខ្មែរគ្រប់គ្នា | រស់នៅធូរធាក្នុងជីវិត | ។ |
| ឯអ្នកដឹកនាំកុំបន្ទោស | រាស្ត្រខ្មែរមានឈ្មោះទុក្ខរួមរឹត | |
| ខ្មែរក្រមិនអាចជួយគូរគិត | ជាតិពិតគំនិតបែងវណ្ណៈ | ។ |
ណុប ច័ន្ទតារា

0 comments:
Post a Comment