| សម្លសែនឆ្ងាញ់ត្របាញ់ដាក់ | រសជាតិវរលក្ខណ៍ល្បីឆ្លងពង្ស | |
| កកូរផ្សំគ្រឿងយ៉ាងរឿងរុង | ខ្មែរទាំងភូមិក្រុងលង់ស្នេហា | ។ |
| ផ្លែល្ហុងលាយល្ពៅនូវត្រួយបាស | សណ្តែកត្រួយម្រះចេកណាំវ៉ា | |
| លាយអង្ករលីងត្រប់សព្វសារ | ស្លឆ្ងាញ់ពិសាត្បិតសាមគ្គី | ។ |
| សង្គមស្រុកជាតិដូចកកូរ | មនុស្សគ្រប់អំបូរច្រើនមូលមីរ | |
| រស់នៅជុំគ្នាបើសំភី | ចាប់ដៃសាមគ្គីពិតក្សេមក្សាន្ត | ។ |
| ដូចជាសម្លផ្សំត្រូវគ្រឿង | ឱជារសសឿងធៀបមិនបាន | |
| សង្គមស្រុះដៃគ្រប់ៗប្រាណ | គង់ជួបសុខសាន្តមិនមានមោះ | ។ |
| សម្លកកូរផ្សំមិនត្រូវ | ពពុះផ្អូមនៅឆីឈឺពោះ | |
| បើសង្គមជាតិកជម្លោះ | ពិតនាំប្រទុស្តដូចកកូរផ្អូម | ។ |
| អ្នកស្រី កែវ ច័ន្ទបូរណ៍ | | |
Saturday, April 26, 2008
សម្លរកកូរ
Labels:
កំណាព្យ

0 comments:
Post a Comment